WHITE CANVAS​ Design

I have done logo design for Art Competition 2020, WHITE CANVAS Cambodia.
For more information about this competition, please visit the Facebook page @White Canvas Art Competition in Cambodia.

សួស្ដីទាំងអស់គ្នា! White Canvas Art Competition in Cambodia
【ជ្រើសរើសស្នាដៃជាសាធារណៈ】
ការប្រកួតប្រជែងសិល្បៈគំនូរ"White Canvas" ចាប់ផ្ដើមឆ្នាំ 2020​ ដែល ឆ្នាំនេះយើងនឹងចាប់ការអនុវត្តកំណត់​គោលដៅ​ក្នុងប្រទេសចំនួនបីមាន​ កម្ពុជា ស្រីលង្កានិងថៃ។
យើងមានគោលបំណងបង្កើតនូវទស្សនីយភាពសិល្បៈគំនូរ អាស៊ីថ្មីមួយនេះ
ដោយប្រមូលស្នាដៃរបស់សិល្បករឆ្នើមនិងបញ្ចូលគ្នាជាមួយព័ត៌មានវិទ្យាដើម្បីការពារស្នាដៃ។
ការប្រកួតប្រជែងនេះ មិនមែនសម្រាប់តែអ្នកដែលមានបំណងក្លាយជាសិល្បៈករអាជីពប៉ុណ្ណោះទេ ប៉ុន្តែវាក៍ជាការប្រកួតប្រជែងមួយដែល ទាំងកុមារនិងយុវជនក៍អាចចូលរួមក្នុងការប្រកួតនេះដោយអារម្មណ៍រីករាយតាមរយៈការគូសគំនូរផងដែរ។
ស្នាដៃដែលត្រូវបាន​បោះឆ្នោតជ្រើសរើសមិន​មែនគ្រាន់តែ​យកទៅដាក់តាំងពិព័រណ៍នៅក្នុងវិចិត្រសាលអ៊ីនធឺណេតប៉ុណ្ណោះទេ​ ប៉ុន្តែយើងក៏នឹងបង្ហាញស្នាដៃដែលត្រូវបានប្រមូលទិញ ដោយការតាំងពិព័រណ៍​នៅប្រទេសជប៉ុនផងដែរ។
យើងកំពុងស្វែងរកនូវស្នាដៃសិល្បៈគំនូរ។
************************************************
*លក្ខខណ្ឌ*
【រយៈពេលការប្រមូលស្នាដៃសិល្បៈ】
ពីថ្ងៃទី 1 ខែឧសភា រហូតដល់ថ្ងៃទី10 ខែសីហា
【ការជ្រើសរើស】 ពាក់កណ្តាលខែសីហាដល់ខែតុលាឆ្នាំ ២០២០
【កាលបរិច្ឆេតរៀបចំពិព័រណ៍】 ខែវិច្ឆិកានៅឆ្នាំ ២០២០
・ប្រធានបទ: មិនកំណត់ សម្រាប់ គំនូរ 2D ធ្វើដោយសេរីដែលអាចជា (គំនូរប្រេង គំនូរពណ៌ទឹក គំនូរអាគ្រីលីក គំនូរបោះពុម្ព​ ឬក៍គំនូរប៉ាស្ដែល) ។
・ទំហំ: ទទឹងនិងកម្ពស់ចាប់ពី 50Cm ដល់ 100Cm (តិចជាង 50 cm មិនទទួល)
・ផ្សេងៗ: មិនទទួលយកនូវស្នាដៃដែលធ្លាប់បានឆ្លងកាត់នូវការតាំងពិព័រណ៍​និងការប្រកួតប្រជែនាៗពីមុ​នមក ឬក៍ស្នាដៃដែលចម្លងពីរបស់អ្នកដទៃ។
・វិធីសាស្រ្តនៃការដាក់ពាក្យ
①ថតរូបភាពនៃស្នាដៃ អាចថតដោយប្រើកាមេរ៉ាឬស្មាតហ្វូន​②សូមផ្ញើវីដេអូ(តិចជាង 3 នាទី)ពន្យល់ពីស្នាដៃតាមរយះតេឡេក្រាម(Telegram)
ឬហ្វេសប៊ុក(Facebook)ត្រឹមថ្ងៃទី ១០ ខែសីហា។
*ត្រង់ចំណុចទី②​នៅក្នុងវីដេអូត្រូវតែបញ្ចូលនូវ 1) ឈ្មោះ 2) អាយុ 3) គំនិតលើការងារ (ហេតុផលសម្រាប់គំនូរដែលបានគូស) ។
・ដំណើរការវិនិច្ឆ័យ៖ ចំពោះស្នាដៃដែលបានឆ្លងកាត់ការវិនិច្ឆ័យលើកទី១ក្នុងចំណោមស្នាដៃដែលប្រមូលបានក្នុងជ្រើសរើសដំបូងនឹងបន្តទៅដល់ការវិនិច្ឆ័យលើកទី ២។
បុគ្គលិកខាងក្រុមការងារនឹងមកទទួលយកស្នាដៃជាក់ស្តែងព្រមទាំងធ្វើការសម្ភាសន៍ជាមួយម្ចាស់ស្នាដៃផ្ទាល់ផងដែរ។
【ក្ខខណ្ឌកុមារ】
ការដាក់ពាក្យកុមារដែលអាយុតិចជាង ១៨
អាចស្នើរសុំបាន។
- ពានរង្វាន់មាស
- ពានរង្វាន់ប្រាក់
- ពានរង្វាន់ពិសេស
【លក្ខខណ្ឌមនុស្សពេញវ័យ】
ការដាក់ពាក្យមនុស្សដែលអាយុ ១៨ ឆ្នាំឡើងទៅ
អាចស្នើរសុំបាន។
- ពានរង្វាន់មាស
- ពានរង្វាន់ប្រាក់
- ពានរង្វាន់ពិសេស

Comments